ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប ក្នុងនោះក៏មានវត្តមានរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ម្សិលមិញនេះ បានចូលរួមកម្មវិធីរត់សហគមន៍ “ផ្លូវកោះកេរ” ស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
កម្មវិធីនេះ រៀបចំឡើងដើម្បីអបអរសាទរខួប២ឆ្នាំ នៃការចុះបញ្ជីរមណីដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងក្រុមការងារជាង ១០០០នាក់ និងការត់មានចំងាយជាង ៩គីឡូមែត្រ ជុំវិញផ្លូវប្រាសាទកោះកេរ។
សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ ព្រមទាំងក្រុមបាល់ទាត់មនុស្សធម៌ ធ្វើដំណើរទៅខេត្តព្រះវិហារ ដើម្បីសួរសុខទុក្ខជនភៀសសឹក ព្រមទាំងរៀបចំកម្មវិធីកម្សាន្ត “អារាមគុនខ្មែរ” ដើម្បីផ្តល់បរិយាកាសសប្បាយរីករាយជូនដល់ពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងជំរុំជនភៀសសឹក ក្នុងខេត្តព្រះវិហារ៕
