ភ្នំពេញ៖

បុរសជន ជាតិ ម្នាក់ បានបើករថយន្ដ GAC GN8មួយគ្រឿងឆ្លងផ្លូវបំបែកជាបួន មិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក Toyota Prius បើកឆ្លងផ្លូវដូចគ្នា ចំពីមុខចំហៀងខាងស្តាំពេញទំហឹង រងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យគ្រោះ ថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទី យប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ ៦១ សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។ 

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ  2AT-8767 បើកបរដោយ បុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ 61 ទិសដៅពីត្បូងទៅជើងឆ្លងផ្លូវ បបែកជាបួន ។

ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងទៀត ម៉ាកGAC GN8 ពណ៌ខ្មៅពាក់ ផ្លាក លេខ ភ្នំពេញ 2CK-2838 បើកដោយបុរសជនជាតិ ចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១០៨ ទិសដៅពីលិចទៅកើតឆ្លងផ្លូវបំបែកជាបួនដូចគ្នាមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត Toyota Prius ពេញទំហឹងរងការខូចខាតយ៉ាងដំណំ។

បន្ទាប់ពីកើតហេតុខាងលើ ដោយភាគីម្ចាស់រថយន្តទាំងសងខាង ចុះមកធ្វើការសម្របសម្រួលគ្នាដោយភាគីជនជាតិចិនសំណង់ 700 ដុល្លារទៅលើម្ចាស់រថយន្ត Toyota Prius បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕