បាត់ដំបង៖
បុរសម្នាក់ត្រូវបានជនសង្ស័យកា.ប់ជាច្រើនកាំបិតខ្វែវ បណ្តាលអោយស្លា.ប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំនុចក្រុម១៥ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ គឹន សុឃា ភេទប្រុស អាយុ ៣៥ឆ្នាំ ចំណែកជនសង្ស័យមាន ឈ្មោះ និល មុន្នី ហៅ រ៉ា ភេទប្រុស អាយុ អាយុ ៣៩ឆ្នាំ អ្នកទាំងពីររស់នៅផ្ទះជាប់គ្នា ស្ថិតក្នុងក្រុម១៥ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនរងគ្រោះ និងជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្តីគ្នាជាញឹកញាប់ផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយធ្វើត្រីនៅខាងមុខផ្ទះ ក៏ត្រូវបានជនសង្ស័យយកកាំបិតខ្វែវមកដេញកាប់ជាច្រើនកាំបិត បណ្តាលឲ្យជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម នៅកណ្តាលផ្លូវ បន្ទាប់មក ជនសង្ស័យព្យាយាម បំរុងជិះម៉ូតូរត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចមកក្របួចចាប់បានភ្លាមៗតែម្តង ៕
