នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក អានុទីន ចន្ទ័វីរៈកុល បានទទួលការយល់ព្រមពីព្រះមហាក្សត្រ មហា វីចារ៉ាឡាំងកន (Maha Vajiralongkorn) កាលពីថ្ងៃអាទិត្យ ទី7 ខែកញ្ញា ពោល គឺពីរថ្ងៃបន្ទាប់ពីលោក បានឈ្នះការបោះឆ្នោតគាំទ្រពីសភា។ លោក Anutin ដែលជាអ្នកអភិរក្សនិយម បានឈ្នះការបោះឆ្នោត បន្ទាប់ពីបង្កើតកតិកាសញ្ញាជាមួយគណបក្សប្រឆាំង ដែលជាកម្លាំងធំបំផុតនៅក្នុងសភា ជាមួយការសន្យាថានឹងធ្វើប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងជំរុញឲ្យមានការបោះឆ្នោតក្នុងរយៈពេល 4 ខែខាងមុខ។ លោកក៏បានជំរុញឲ្យមានការរួបរួមគ្នា ដោយថាភាគីទាំងអស់ត្រូវធ្វើការរួមគ្នាដើម្បី "ជំរុញប្រទេសថៃ ឆ្ពោះទៅមុខក្នុងល្បឿនដែលអាចទូទាត់សងនូវឱកាសដែលបានបាត់បង់" ហើយថារដ្ឋាភិបាលនឹង "អនុវត្តច្បាប់យ៉ាងតឹងរឹង" ។