លោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង បានថតរូបអនុស្សាវរីយជាមួយមេដឹកអន្តរជាតិជាច្រើនរូប ដែលបានចូលរួមក្នុងពិធីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុន នាព្រឹកថ្ងៃពុធ ទី3 ខែកញ្ញានេះ ក្នុងទីក្រុងប៉េកាំង។ ប្រទេសចិន ជាប្រទេសដំបូងគេដែលក្រោកឡើងប្រឆាំងនឹងការឈ្លានពាន ក្នុងសង្គ្រាមរយៈពេល 14 ឆ្នាំ ដែលបានឆក់យកជិវិតជនជាតិចិនប្រមាណ 35 លាននាក់នោះ។ ប្រទេសជប៉ុនបានចុះចាញ់សង្រ្គាម នៅថ្ងៃទី 2 ខែកញ្ញាឆ្នាំ 1945 ហើយប្រទេសចិនបានប្រារព្ធពិធីទទួលជ័យជម្នះនៅថ្ងៃបន្ទាប់ ខណៈដែលកាលពីឆ្នាំ 2014 ប្រទេសចិន បានបង្កើតច្បាប់កំណត់ថ្ងៃទី 3 ខែកញ្ញា ជាថ្ងៃជ័យជំនះនៃសង្រ្គាមនៃការតស៊ូរបស់ខ្លួន។