កំពង់ធំ៖
ចាប់តាំងពីរដូវបិទការនេសាទ រហូតមកទល់និងពេលបច្ចុប្បន្ននេះរួចមក យើងបានសង្កេតឃើញថា កម្លាំងចម្រុះនិងមន្ត្រីជំនាញជលផល តែងតែចុះអន្តរាគមន៍និងប្រតិបត្តិការដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសនេសាទជាទូទៅនៅលើផ្ទៃបឹងទន្លេសាបជាបន្ទាប់បន្ទាប់ហាក់បីដូចជាភ្លៀងរលឹមយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអ្វីដែលយើងមើលឃើញនិងគួរឲ្យសោកស្ដាយនោះ គឺបទល្មើសនេសាទនៅតែកើតមានឡើងដដែលជាដដែល។
យោងតាមការលើកឡើងរៀបរាប់ពីប្រជានេសាទដែលប្រកបមុខរបរនេសាទលើផ្ទៃបឹងទន្លេសាប បានឲ្យដឹងថាពួកគាត់ ប្រកបមុខរបរនេសាទដែលល្មើសទៅនិងច្បាប់ជលផលនេះគឺពួកគាត់ បានលោភលួចដាក់មិនឱ្យជំនាញជលផលក៏ដូចជាកម្លាំងចម្រុះដឹងនោះដែរគឺពួកគាត់លបលួចដាក់តែប៉ុណ្ណោះ ពីព្រោះការដាក់របស់ពួកគាត់គឺខុសទៅនិងលក្ខណៈបច្ចេកទេសច្បាប់ជលផល។
សូមបញ្ជាក់ផងដែរថាបើទោះបីជា ប្រជានេសាទលួចប្រកបមុខរបរនេសាទដោយល្មើសទៅនឹងច្បាប់ជលផលយ៉ាងណាក៏ដោយ ក៏យើងបានសង្កេតឃើញថាការដាក់របស់ពួកគាត់ មានទំហំធំហើយលាតសន្ធឹងវែងដែលមិនអាចលាក់ពីភ្នែកមជ្ឈដ្ឋានទូទៅបាននោះទេ៕
