ភ្នំពេញ៖

នារីម្នាក់មិនដឹងថាមានវិបត្តិអ្វីបានមកបំរុងលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា តែត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខនៅទីនោះ ជួយឃាត់ទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៥ នៅលើស្ពានកោះនរា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះឆ្លងកាត់ស្ពានកោះនរា ក៍ស្រាប់តែប្រទះឃើញនារីខាងលើ មិនថាមានវិបត្តិអ្វីនោះទេ បានបំរុងលោតទឹកសម្លាប់ខ្លួន តែឃើញហេតុការណ៍បែបនេះពួកគាត់ជាប្រជាពលរដ្ឋ បានចុះទៅជួយឃាត់ និងបានហៅសន្តិសុខនៅជិតនោះអោយជួយលួងលោម នារីរូបនោះយកទៅក្រោមស្ពានវិញផងដែរ  ។

ករណីនិងផងដែរ នារីខាងមិនបាននិងអ្វីៗច្រើននោះទេ ហើយថាគាត់មានវិបត្តិជាមួយគ្រួសារតិចតួច តែមិនដឹងរឿងអីខ្លះនោះទេ  ។ ក្រោយកើតហេតុ សន្តិសុខនៅទីនោះបានជួយនិយាយលួងលោមអោយនារីរូបនោះស្ងប់អារម្មណ៍ ព្រោះថារូបនាងមានធំខ្លិនស្រាផងនោះ ទេីបសំរេចយកនារីរូបនោះទៅស្នាក់ការសន្តិសុខ រងចាំធ្វើការទាក់ទងសាច់ញាតិអោយមកទទួលយកទៅផ្ទះវិញផងដែរ ៕