សៀមរាប៖ 

នៅវេលាម៉ោង ២១និង៤៧នាទីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៦ ត្រង់ស្តុបគ្រួស ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប   យុវជនម្នាក់ ត្រូវបានរថយន្តនគរបាលអន្តរាគមន៍ និង តម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្ត បើកបរបំពានស្តុបក្រហម បុកពីក្រោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលទាំងយប់ ។ 

អ្នកបើកបរ ម៉ូតូ មិនទាន់ស្គាល់អត្តសញ្ញាណម៉ាកHonda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១ A ៤៥ ៨៩ ត្រូវបាន រថយន្តនគរបាលអន្តរាគមន៍ និង តម្រួតបទ បញ្ជានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បើកបរបំពានស្តុបក្រហមបណ្ដាលបានទៅបុកជាមួយម៉ូតូរបស់ជនរងគ្រោះស្លាប់ភ្លាមៗ ខណៈកំពុងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះរថយន្តបង្ករបស់នគរបាលអន្តរាគមន៍ និង តម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បើកបរបំពានស្តុបក្រហមនោះ ពាក់ស្លាកលេខ ន.ប ២.០៤ ២៨ ។ 

ជុំវិញ ករណី គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត របស់ស្នងការនគរបាលខេត្តសៀមរាប បុកម៉ូតូ ជនរងគ្រោះ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុនោះ យើងមិនអាចសុំការបំភ្លឺ ពីអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕