ការស្រុតដីដ៏ធំមួយបានកើតឡើងនៅក្នុងទីក្រុងបាងកកប្រទេសថៃកាលពីព្រឹកថ្ងៃពុធ ទី24 ខែកញ្ញា ដោយបណ្ដាលឲ្យមានរណ្ដៅជម្រៅជាង 50 ម៉ែត្រ លេបត្របាក់រថយន្ត និងហេដ្ឋារចនាសម្ពន្ធ័ជាច្រើន។ ឧបទ្ទវហេតុស្រុតដីនេះ បានរាលដាលដល់មុខស្ថានីយប៉ូលិសក្នុងតំបន់ដែលជំរុញឲ្យអាជ្ញាធរថៃ ប្រកាសបិទផ្លូវនេះជាបណ្ដោះអាសន្ន។ ភ្លាមៗនេះ មិនទាន់មានរបាយការណ៍ច្បាស់លាស់ពីការស្លាប់ ឬរងរបួសនោះទេ ខណៈដែលអាជ្ញាធរកំពុងស្វែងរកមូលហេតុដែលបណ្ដាលឲ្យការស្រុតនេះ។ គួរបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះកើតឡើងប៉ុន្មានខែបន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃទី 28 ខែមីនា ដែលបានបង្កជាការដួលរលំអគារការិយាល័យមួយខ្នងនៅក្នុងទីក្រុងបាងកកនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 92 នាក់។