ភ្នំពេញ៖

បុរសម្នាក់ ជិះម៉ូតូហុងដា ឌ្រីម បោះពួយជ្រុលទៅបុកនិងរថយន្តដឹកដែក ដែលបែកកង់ ឈប់លើស្ពានព្រែកព្នៅ ពីក្រោយ បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ   ។ ហេតុការណ៍នេះ បាន កើត ឡើង នៅ វេលា ម៉ោង ១១និង ៤៥នាទី យប់ ថ្ងៃ ទី ១៤ខែ កញ្ញា ឆ្នាំ២០២៥ លើស្ពានព្រែកព្នៅ សង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ។ សព ជន រងគ្រោះ មាន ឈ្មោះ ធឿនថុល ភេទ ប្រុស អាយុ៣៧ មុខរបបើកឡាន មាន ស្រុក កំណើត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

តាមប្រភពព័ត៌មាន ពី កន្លែង កើត ហេតុ បានអោយ ដឹង ថា មុន ពេល កើត ហេតុ គេបាន ឃើញ រថយន្ត សណ្តោងដឹក ដែក ប្រភេទ ដង ស្ទូច និង គ្រឿង ចក្រ មួយ គ្រឿង ម៉ាក FUSO ពណ៌ ស ពាក់ ស្លាក លេខ ស្វាយ រៀង 3A0441 បាន បែក កង់ ហើយ ឈប់ចតលើស្ពាន ទិសដៅ ពីកើតទៅលិច ហើយ គាប់ជួនពេលនោះ ក៍ស្រាប់ តែ បុរសម្នាក់ ជាជនរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1JM7513  បាន ជិះ បោះ ពួយ ក្នុង ទិសដៅ ស្រប គ្នា ល្បឿន លឿន ក៍ជ្រុល ទៅបុកនិងរថយន្តពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យស្រុញ កម៉ូតូ។ ចំណែក មនុស្ស បែក ក្បាល ហូរ ឈាម ស្លាប់ យ៉ាង អាណោចអាធ័ម នៅ លើ ស្ពាន តែ ម្តង ទៅ។ 

ដោយឡែក ខាងរថយន្តវិញ នៅពេលឃើញហេតុការណ៍បែបនេះ ក៍បាននាំគ្នា រត់គេច បាត់ស្រមោលអស់ ដោយ បន្សល់ ទុក រថយន្ត នៅ កន្លែង កើត ហេតុ   ។ 

ករណីនេះផងដែរ សមត្ថកិច្ច មូលដ្ឋាន និង ជំនាញ បានចុះទៅកន្លែងនិងបានទាក់សាច់សាច់ ដើម្បីអោយមកទទួលសព យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ចំនែក មធ្យោបាយទាំងអស់ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង វាស់វែងយកទៅរក្សាទុក នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក រងចាំ ចាត់ការ តាម និតិ វិធី៕