កងកម្លាំងអង្គការណាតូ បានបង្អួតកម្លាំង និងគ្រឿងសព្វាវុធរបស់ខ្លួននៅក្នុងប្រទេសប៉ូឡូញ នៅក្នុងសមយុទ្ធដែលមានឈ្មោះ អាយរុន ហ្កេត (Iron Gate) ឬ របងដែក ដែលធ្វើឡើង ស្របពេលនឹងសមយុទ្ធ ហ្សាផាដ របស់រុស្ស៊ី និងបេឡារុស្ស។ យោធាប្រទេសប៉ូឡូញបាននិយាយថា សមយុទ្ធនេះ ធ្វើឡើងដើម្បីផ្តោតលើសមត្ថភាពការពាររបស់ប្រទេសប៉ូឡូញ ក្នុងករណីមានការវាយប្រហារពីភាគខាងកើត ជាពិសេសគឺប្រទេសរុស្ស៊ី។