កណ្តាល៖
ជាអំពើដែលសង្គមស្អប់ខ្ពើមបំផុត ដោយជនសង្ស័យជាបុរសតណ្ហាក្រាស់ ចាប់រំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស ទៅលើស្ត្រីរងគ្រោះដែលមានជម្ងឺបាត់បង់ ស្មារតី ដោយហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៥ នៅចំណុចក្នុងដីឡូតិ៍ម្ចាស់ទុកចោលស្ថិតក្នុងភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ប្រភពសមត្ថកិច្ចមូលដ្ធាន បានប្រាប់អោយដឹងថា ដើមបណ្ដឹងមានឈ្មោះ សួង ស៊ីម ភេទស្រី អាយុ៧២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះ ) រីឯស្ត្រីរងគ្រោះមានឈ្មោះ ជា សារុន ហៅ សាន អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទាំងម្តាយនិងកូនស្រី មានទីលំនៅក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ចំនែកជនសង្ស័យ មានឈ្មោះ សុខ ស៊ីនឿន ហៅ ឡាវ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅក្នុង ភូមិលើ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា÷តាមការបំភ្លឺរបស់ស្ត្រីជាម្តាយ បានរៀបរាប់ប្រាប់ សមត្ថកិច្ចថា÷ស្ត្រីរងគ្រោះ ដោយអស់រយ:ពេល១០ឆ្នាំមកហើយ ដែលជនរងគ្រោះធ្លាក់ខ្លួនឈឺខ្លាំងដល់បាត់បង់ស្មារតី រហូតមក ដល់បច្ចុប្បន្ន ហើយរៀងរាល់ថ្ងៃនេះ ជនរងគ្រោះពុំសូវនៅផ្ទះជាប់ទេ គឺតែងតែដើរត្រាច់តាមផ្លូវ ហើយកាលអំឡុងឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សុខ ស៊ីនឿន នេះ ក៏ធ្លាប់ចាប់ដៃជនរងគ្រោះផងដែរ ហើយម្តាយបានទៅទាន់ ជនសង្ស័យក៏លែងដៃវិញ និងក៏មិនបានប្តឹងទៅសមត្ថកិច្ចនោះទេ។
លុះមកដល់ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះងូតទឹកនៅផ្ទះ រួចបានដើរចេញទៅខាងក្រៅដូចធម្មតា រហូតដល់វេលាម៉ោង ១៨និង០០នាទី អ្នករស់នៅផ្ទះជិតខាង បានមកប្រាប់គាត់ថាមានគេ ចាប់ស្ត្រីរងគ្រោះយកចូលទៅក្នុងព្រៃ។ ភ្លាមនោះម្តាយក៏បានប្រាប់កូនៗ ឈ្មោះ ជា ទ្រី និងឈ្មោះ ជា ថេន ឲ្យទៅមើលជនរងគ្រោះ ។ ពេលទៅដល់កន្លែងកើតហេតុ ក៏បានឃើញ ជនសង្ស័យឈ្មោះ សុខ ស៊ីនឿន ហៅឡាវ បានរំលោភ បានសម្រេចទៅហើយ និងឃើញជនសង្ស័យស្ទុះស្ទាលើកខោរូតឡេវរូតខោ។ ចំនែកស្ត្រីរងគ្រោះក្នុងស្ថានភាពអាក្រាតកាយ ឃើញដូចនោះឈ្មោះ ជា ថេន បានស្ទុះទៅទាញដៃជនរងគ្រោះឲ្យក្រោកឈរ រួចលើក សារុងឡើងឲ្យជនរងគ្រោះស្លៀកវិញ ហើយជនសង្ស័យបំរុងរត់ចេញពីកន្លែងកើតហេតុ ក៏ត្រូវឈ្មោះ ជា ទ្រី ចាប់ឃាត់ រហូតឈានដល់ការប្រតាយប្រតប់គ្នា បន្ទាប់មក ទើបចាប់ជនសង្ស័យបាន ប្រគល់អោយសមត្ថកិច្ច ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើ សកម្ម ភាពរំលោភសេពសន្ថវ:ទៅលើស្ត្រីរងគ្រោះជនរងគ្រោះ នៅក្នុងដីឡូតិ៍គេទុកចោលពិតមែន ។
បច្ចុប្បន្ន ជនសង្ស័យបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីធ្វើការ សាកសួរ និងអនុវត្តន៍តាមនីតិវិធីច្បាប់៕
