ភ្នំពេញ ៖ 

យុវជន២នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានក្រុមក្មេងទំនើងមួយក្រុម មាន គ្នា ជិត១០ម៉ូតូ បានដេញវាយ និងយកដុំថ្ម គប់ បណ្ដាលឲ្យរងរបួស ខណៈពួកគេជិះឌុបគ្នាទៅហូបអីម្តុំវត្ត បទុំ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២:៣០នាទី រំលង អធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ព្រះនរោត្តម កែងផ្លូវ ២១៤ សង្កាត់ ជ័យ ជំនះ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។ 

បើតាមការបញ្ជាក់ពីភាគីរងគ្រោះទាំងពីរនាក់បា នអោយដឹងថានៅមុនពេលកើតហេតុខ្លួនរួមទាំងមិត្តភក្កិ បាននាំគ្នាចេញពីដឹកអីវ៉ាន់ រួចជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្គុបពី ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1KT-6234ជិះឌុបគ្នាទៅហូបអីនៅម្ដុំវត្តបទុម។ ភ្លាមនោះដែរស្រាប់តែលេចមុខក្រុមក្មេងទំនើងមួយក្រុមជិត១០ម៉ូតូនិងមានគ្នាជាច្រើននាក់ ជិះមកពីក្រោយ ប្រដាប់ដោយដុំថ្ម ដេញវាយនិងគប់ទៅលើពួកគេ បណ្តាលឲ្យរងរបួស ហើយ វាយកំទេចម៉ូតូចោល បណ្ដាលឲ្យរងការខូចខាត រួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលក្រោយមក ពួកគេ ក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បាននាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលសង្កាត់ជ័យជំនះដើម្បីធ្វើការទទួលពាក្យបណ្ដឹងនិងតាមស្រាវជ្រាវរកក្រុមក្មេងទំនើងទាំងនោះយកមកចាត់ការតាមនីតិវិធីច្បាប់៕