យោងតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រ ទី19 ខែកញ្ញានេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការសាកល្បងយន្តហោះពិឃាតគ្មានមនុស្សបើក និងបញ្ជាឲ្យពង្រឹងសមត្ថភាព តាមរយៈបញ្ញាសិប្បនិម្មិត ឬ AI។ លោកប្រធានាធិបតី គីម បានបង្ហាញការពេញចិត្តនឹងលទ្ធផលនៃការសាកល្បងយន្តហោះពិឃាតគ្មានមនុស្សបើកដែលមានឈ្មោះ គុមស៊ុង 'Kumsong' និងយន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្រគ្មានមនុស្សបើក ព្រមទាំងបានអនុម័តផែនការពង្រឹងសមត្ថភាពយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត។
