មេដឹកនាំពិភពលោក បានថតរូបអនុស្សាវរីយនៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO ក្នុងទីក្រុង ធានជីន ប្រទេសចិន។ លោកប្រធានាធិបតី ស៊ី ជីនពីង បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំពិភពលោកប្រមាណ 20 រូប នៅក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលនេះ ជាការជួបជុំដ៏ធំបំផុតចាប់តាំងពីអង្គការសហប្រតិបត្តិការសៀងហៃនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2001។ អង្គការសហប្រតិបត្តិការសៀងហៃ ដែលផ្តោតលើសន្តិសុខ ការប្រឆាំងភេរវកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធានេះ បានពង្រីកសមាជិកអចិន្ត្រៃយ៍បន្ថែមចំនួន 10 និងប្រទេសជាដៃគូសន្ទនា និងសង្កេតការណ៍ចំនួន 16 ផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
