ទឹកជំនន់ភ្លាមៗ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ អ៊ូតារ៉ាខាន់ ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ ទី16 ខែកញ្ញា បានបង្កជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំងខណៈដែលប្រជាពលរដ្ឋរាប់សិបនាក់ កំពុងជាប់គាំងក្នុងលំនៅដ្ឋានរបស់ពួកគេ។ ឧបទ្ទវហេតុនេះ ក៏កើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីទឹកជំនន់ជន់លិចនៅតំបន់ភូមិភាគខាងជើងរដ្ឋ អ៊ូតារ៉ាខាន់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 4 នាក់ និង 50 នាក់ផ្សេងទៀតបាត់ខ្លួន។
