ភ្នំពេញ៖ 

ស្ត្រីស្លៀកពាក់តែងខ្លួនជាបុរសម្នាក់ត្រូវបានរថយន្តដឹកដឹកទំនិញធុនធ្ងន់មួយគ្រឿង កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម នៅលើដងផ្លូវ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងស្របទិសគ្នា ចាប់ហ្វាំ្រងរអិលដួលចូលក្រោមកង់រថយន្ត។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៥នៅចំនុច ផ្លូវបេតុងភូមិអ័គីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ជនរងគ្រោះឈ្មោះ ស្រី ថេត ភេទស្រីតែងខ្លួនជាប្រុស អាយុ២៧ឆ្នាំមុខរបរធ្វើសំណង់ស្នាក់នៅភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញជិះម៉ូតូម៉ាក់ស៊ូមើអ៊ុចពណ៌ខ្មៅពាកផ្លាកលេខ ភ្នំពេញ១GP ២២៨៩។ ចំណែករថយន្តដឹកដឹកទំនិញ ម៉ាកហ៉ីយ៉ាន់ដា ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម ៣B-៣០៥៤បើកបរដោយបុរសម្នាក់មិនស្គាល់តែសញ្ញាណ បានគេចខ្លួនបាត់ស្រមោល។ 

តាមព័ត៌មាន បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ខាងលើធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានចាប់ហ្វាំ្រង ហើយរអិលកង់មុខនិងខ្សាច់ជ្រុះក្បែរចិញ្ចើមផ្លូវ បណ្ដាឲ្យដួលហើយបោកចូលក្រោមកង់រថយន្តមកពីក្រោយ កិនបែកក្បាលស្លាប់យ៉ាងអាណោធ័ម។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ រថយន្តក៏បានឈប់ហើយអ្នកបើកបរ បានគេចខ្លួនបាត់។ 

តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូមិនប្រុងប្រយ័ត្នចាប់ ហ្វាងដួលចូលកង់រថយន្តពីក្រោយចំហៀងខាងស្តាំ ៕