បាត់ដំបង៖
ស្ត្រីចំណាស់ម្នាក់សង្ស័យរអិលជើងធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចក្រុមទី៨ ភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ជនរងគ្រោះមានឈ្មោះ អិន សៀប ភេទស្រី អាយុ៨៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ដោយជនរងគ្រោះមានស្មារតីវង្វេងហើយបានដើរទៅខាងក្រោយផ្ទះក៏បណ្តាលអោយរអិលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងក្រុមគ្រូពេទ្យជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕
