អតីតនាយករដ្ឋមន្ត្រីប្រទេសថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅមុនសាលក្រមសម្រេចរបស់តុលាការ ស្តីពីភាពស្របច្បាប់នៃការស្នាក់នៅមន្ទីរពេទ្យ

International • September 09, 2025
អតីតនាយករដ្ឋមន្ត្រីប្រទេសថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅមុនសាលក្រមសម្រេចរបស់តុលាការ ស្តីពីភាពស្របច្បាប់នៃការស្នាក់នៅមន្ទីរពេទ្យ

សាលក្រមតុលាការកំពូលរបស់ប្រទេសថៃ នឹងសម្រេចនៅថ្ងៃអង្គារ ទី9 ខែកញ្ញានេះ ថាតើការបន្តស្នាក់នៅមន្ទីរពេទ្យរបស់អតីតលោកនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រស្របច្បាប់ ឬជាការប៉ុនប៉ងខុសច្បាប់ ដើម្បីគេចចេញពីការជាប់ពន្ធនាគារ។ គួរបញ្ជាក់ផងដែរថា កន្លងមក លោកថាក់ស៊ីន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល 8 ឆ្នាំ ពីបទរំលោភលើអំណាច ប៉ុន្តែយោងតាមហេតុផលសុខភាព លោកមិនត្រូវបានជាប់ឃុំក្នុងពន្ធធនាគារនោះទេ។ 






x Enlarged Image