លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ថា សកម្មជន អ្នកជជែកវែកញែក និងអ៊ីនហ្វ្លូអែនសឺ (Influencer) ដ៏ល្បីល្បាញម្នាក់របស់សហរដ្ឋអាមេរិក គឺលោក ឆាលី ឃឺក ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃពុធ ទី10 ខែកញ្ញា នៅក្នុងព្រឹត្តិការណ៍ជជែកវែកញែកមួយនៅសាកលវិទ្យាល័យ យូតា សហរដ្ឋអាមេរិក។ លោកប្រធានាធិបតី ត្រាំ បានបន្ថែមថា "លោក ឆាលី ឃឺក បានស្លាប់ទៅហើយ ដោយយើងបានបាត់បង់មនុស្សម្នាក់ដែលយល់ពីយុវជនអាមេរិកជាងគេទាំងអស់។ គួរបញ្ជាក់ផងដែរថា លោក ឃឺក និងក្រុមយុវជន ធឺនីង ផ័ញ (Turning Point) របស់លោក ដែលជាអង្គការយុវជនដ៏ធំបំផុតនៅសហរដ្ឋអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការគាំទ្រអ្នកបោះឆ្នោតវ័យក្មេងសម្រាប់លោកប្រធានាធិបតី ត្រាំ កាលពីខែវិច្ឆិកាឆ្នាំមុន។