ប្រទេសកុងហ្គោ ប្រកាសអាសន្នពីការផ្ទុះឡើងនៃជម្ងឺអេបូឡាថ្មី

International • September 05, 2025
ប្រទេសកុងហ្គោ ប្រកាសអាសន្នពីការផ្ទុះឡើងនៃជម្ងឺអេបូឡាថ្មី

កាលពីថ្ងៃព្រហស្បតិ៍ ទី4 ខែកញ្ញា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសអាសន្នពីការផ្ទុះឡើងថ្មីនៃជម្ងឺ អេបូឡា (Ebola) ឬជម្ងឺគ្រុនឈាមអេបូឡា បន្ទាប់ពីមានករណីឆ្លងនៅក្នុងខេត្ត កាសៃ របស់ប្រទេសនេះ ខណៈដែលបច្ចុប្បន្ន មានករណីសង្ស័យចំនួន 28 ករណី និងមនុស្សចំនួន 15 នាក់បានស្លាប់ដោយសារជម្ងឺនេះ។ យោងតាមក្រសួងសុខាភិបាលប្រទេសកុងហ្គោ វត្តមានរបស់វីរុសអេបូឡានេះ ត្រូវបានបញ្ជាក់នៅលើស្ត្រីមានផ្ទៃពោះវ័យ 34 ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីខែសីហា ដោយមានរោគសញ្ញាគ្រុនក្តៅខ្លាំង និងក្អួតមិនឈប់។






x Enlarged Image