បាត់ដំបង ៖
បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅកណ្តាលវាលស្រែក្នុងសភាព ហើមស្អុយរលួច បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង២០នាទី ថៃ្ងទី១៣ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុចក្រុមទី១២ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ហើយក្រោយពេលទទួលពត៌មាន កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុក សំពៅលូន បានសហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និង អាជ្ញាធរភូមិ ចុះទៅធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យសាកសពនៅជុំវិញទីកន្លែងកើតហេតុ ជាលទ្ធផលឃើញថា ជនរងគ្រោះមានឈ្មោះ ឡា រតនា ភេទប្រុស អាយុ ៤៣ឆ្នាំ មាន ទីលំនៅភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយការស្លាប់របស់ ជនរងគ្រោះមិនមានពាក់ព័ន្ធអ្វីទៅនឹងបទល្មើសនោះទេ។
ហើយក្រោយពីពិនិត្យកោសល្យវិច័យរួចមក សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ សព អោយខាងសាច់ញាតិដើម្បីយករៀបចំធ្វើបុណ្យតាមប្រពៃណី៕