នៅព្រឹកថ្ងៃសុក្រ ទី26 ខែកញ្ញានេះ អាជ្ញាធរកោះតៃវ៉ាន់ បានបន្តស្វែងរកមនុស្ស 22 នាក់ ដែលបាត់ខ្លួន បន្ទាប់ពីការវាយប្រហារដោយព្យុះទីហ្វុងរ៉ាហ្គាសា ដែលបង្កជាការបាក់ទំនប់បឹងក្នុងក្រុង ហួរលៀន សម្លាប់មនុស្សចំនួន 14 នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកមនុស្សដែលបាត់ខ្លួន ខណៈដែលប្រជាជនកំពុងសម្អាតផ្លូវ និងលំនៅដ្ឋានរបស់ពួកគេ ដែលជន់លិចដោយភក់ និងកម្ទេចកម្ទីផ្សេងៗ។
