ភ្នំពេញ៖
ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈម្ចាស់ផ្ទះចេញពីធ្វើការ ក៏ប្រទះឃើញទារិកាម្នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាយកទៅប្លុងចោលនៅខាងមុខផ្ទះល្វែងមួយកន្លែង ស្ថិត នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែខាងកាលពីវេលាម៉ោង៦និង៤៧នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ។
ទារិកាខាងលើនោះ ទើបនិងកើតបាន២ទៅ៣ថ្ងៃប៉ុណ្ណោះ ត្រូវជនមិនស្គាល់អត្តសញ្ញាណ រុំកន្សែង រួចយកទៅប្លុងចោលនៅក្បែរតុសួនច្បារមុខផ្ទះខងលើ ហើយក៏មានទឹកដោះគោ ១កំប៉ុង និងក្បាលបៅ១ ព្រមទាំងខោទឹកនោម និងទឹកសុទ្ធ១ដបធំ ដាក់នៅក្នុងថង់ ពណ៍ផ្កាឈូក១ទុកនៅជិតខ្លួនទារិកាខាងលើផងដែរ ។
បើតាមការបញ្ជាក់ពីស្រ្តីម្នាក់ឈ្មោះហ៊ុម ស្រីឡូត អាយុ២១ឆ្នាំ មុខរបររដ្ឋបាលរោងចក្រ បាននិយាយថា នៅមុនពេលកើតហេតុ គាត់ បានជិះម៉ូតូចេញពីធ្វើការ រួចត្រលប់មកផ្ទះវិញ ស្រាប់តែឃើញទារិការខាងលើ នៅនិងមុខផ្ទះក្បែដើមផ្កា។ ពេលនោះដែរ រូបគាត់ក៏បានស្រែកប្រាប់អ្នកជិតខាង ឲ្យមកជួយមើល ព្រមទាំងលើកទារិការនោះឡើងមកបីហើយជូតសម្អាត និងអោយបៅទឹកដោះគោ។ ប្រភពបន្តពីបងស្រីរស់នៅក្បែរខាង បានឲ្យដឹងទៀតថា នៅវេលាម៉ោង៦និង៤០នាទីយប់ ពួកគាត់ បានឃើញមានបុរសម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ដឹកស្រ្តីម្នាក់ទៀតទៅឈប់នៅត្រង់ចំណុចកើតហេតុនោះបន្តិចរួចក៏ជិះចាកចេញ ទៅបាត់ ។
ពេលនោះ ពួកគាត់អត់ចាំស្លាកលេខម៉ូតូនោះទេ ហើយក៏មិនបានដឹងថាពួកគេទៅឈប់ ទីនោះធ្វើអ្វីឡើយ។ លុះក្រោយមកក៏ស្រាប់តែស្រ្តីខាងលើបានប្រទះឃើញទារិកានៅទីនោះតែម្ដង ដែលសង្ស័យថាបុរសនិងស្រ្តី២នាក់នោះជាអ្នកយកទារិការនេះទៅប្លុងចោល ។ ក្រោយពេលកើតហេតុ អាជ្ញាធរសង្កាត់ចោមចៅទី២ បានចុះទៅពិនិត្យជាក់ស្ដែងហើយ បានអោយស្រ្តីរូបនោះជួយមើលថែសិន រង់ចាំមន្រ្តីមន្ទីសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាររាជធានីភ្នំពេញ សម្រេចបែបណាសិន ៕
