ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា រួមទាំងតំបន់ភាគឦសាននៃរដ្ឋ ម៉ានីព័រ និងភាគខាងជើងរដ្ឋ ហីម៉ាប្រាដែស។ រដ្ឋមួយចំនួនទៀតដូចជា ផុនចាប់ និង អ៊ូតារ៉ាកខាន់ កំពុងប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរក្នុងឆ្នាំនេះ ខណៈដែលយ៉ាងហោចណាស់មនុស្ស 40 នាក់ត្រូវបានស្លាប់ និងប្រមាណ 2000 ភូមិត្រូវបានជន់លិច។ គួរបញ្ជាក់ផងដែរថា រដូវមូសុងវស្សា គឺជាចរន្តឈាមនៃសេដ្ឋកិច្ចដែលមានទំហំជិត 4 ពាន់ពាន់លានដុល្លាររបស់ប្រទេសឥណ្ឌា ដែលត្រូវការទឹកភ្លៀងស្ទើរតែ 70% សម្រាប់ការផ្គត់ផ្គង់ដល់កសិដ្ឋាន និងបំពេញអាងស្តុកទឹក។
