ក្នុងជំនួបនៅប្រទេសចិនកាលពីថ្ងៃពុធ ទី03 ខែកញ្ញា លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី គីម ជុងអ៊ុន ចំពោះភាពក្លាហានរបស់ទាហានកូរ៉េខាងជើង ក្នុងការប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន។ លោកប្រធានាធិបតី ពូទីន បានថ្លែងថា កងកម្លាំងពិសេសរបស់កូរ៉េខាងជើង បានចូលរួមក្នុងការរំដោះតំបន់ ឃឺក ចេញពីការគ្រប់គ្រងរបស់កងកម្លាំងអ៊ុយក្រែន ហើយ "តាងនាមឲ្យប្រជាជនរុស្ស៊ីទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណទៅកាន់ប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េទាំងអស់ ចំពោះការចូលរួមរបស់អ្នកនៅក្នុងការប្រយុទ្ធនេះ"។