ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់នៅកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃពុធ ទី10 ខែកញ្ញា ដោយបានឆក់យកជិវតិមនុស្សយ៉ាងហោចណាស់ 2 នាក់ និងបង្កការខូចខាតដល់អគារជាច្រើន។ ទន្ទឹមនឹងនេះ ប្រជាជនដែលរស់នៅក្នុងតំបន់រងគ្រោះ ត្រូវបានជម្លៀសចេញដោយភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ។ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅកោះបាលី ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសនេះ បានព្រមានប្រជាជនឲ្យនៅឆ្ងាយពីតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់។