យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារ ទី2 ខែកញ្ញានេះ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើង ឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងការប្រារព្ធពិធីដង្ហែរព្យុហយាត្រាយោធារបស់ប្រទេសចិន និងការចុះចាញ់ជាផ្លូវការរបស់ប្រទេសជប៉ុន នៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ ទន្ទឹមនឹងនេះ ប្រទេសកូរ៉េខាងជើង ក៏បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់លោកប្រធានាធិបតី Xi Jinping នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលបានអំពាវនាវឲ្យមានអភិបាលកិច្ចជាសកលដោយយុត្តិធម៌ នឹងថាកិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េខាងជើង និងចិន នឹងបន្តរីកចម្រើន។