កំពង់ឆ្នាំង៖
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូនិងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលអោយមានអ្នករងរបួសធ្ងន់ស្រាល ដឹងបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង១៤ និង៤៥នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោល៩១-៩២ ត្រង់ចំណុចមុខវត្តខ្សាម ផ្លូវលេខ១ ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូ០១ គ្រឿង ម៉ាកហ្សូមម័រពណ៌ក្រហម ពាក់ផ្លាកលេខ ពោធិសាត់1J.0716.បើកបរដោយឈ្មោះ ហៀង សុភ័ស្ស ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (អត់ពាក់មួកសុវត្ថិភាពរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ) បើកបរពីទិសខាងកើតទៅទិសខាងលិច។
មកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកនិច ពណ៌ខ្មៅលាយ ស ផ្លាកលេខ កំពង់ឆ្នាំង1E.1055បើកបរដោយឈ្មោះ ដួង ឡុងឌី ភេទស្រី អាយុ៣៩ ជនជាតិខ្មែរ មុខរបរសកសិករ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង៉ឆ្នាំង(ពាក់មួកសុវត្ថិភាព រងរបួសស្រាល)។បើកបរជើងទៅត្បូងលឿនក្នុងដំណើរខ្វែងទិសគ្នា។
តាមការពិនិត្យជាក់ស្ដែង នៅកន្លែងកើតហេតុ សមត្ថកិច្ច បានធ្វើការសន្និដ្ឋានបឋម ថា ភាគីម៉ូតូនិច បើកបរឈប់លើចិញ្ចើមផ្លូវត្រឹមត្រឹមត្រូវ រង់ចាំឆ្លងផ្លូវ ត្រូវភាគីរម៉ូតូស្សូមម័រអ្នកបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលឲ្យកើតហេតុតែម្ដង។
បច្ចុប្បន្ន មធ្យោបាយទាំង០២គ្រឿង បានចាប់យកមករក្សាទុកនៅកន្លែងសមត្ថកិច្ច រងចាំការដោះស្រាយបន្តតាមនិតិវិធី៕
