សៀមរាប៖ 

កាលពីវេលាម៉ោង៩ និង ៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅ បរិវេណ ផ្ទះជួល ក្នុង ភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប   បុរសម្នាក់បានយកកូនកាំបិតចាក់ទៅលើស្ត្រីម្នាក់ជាច្រើនកាំបិត  បាន  បណ្តាលឲ្យរង របួសធ្ងន់ និង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីនេះបណ្តាលមកពីការឈ្លោះប្រកែកគ្នា រឿងជន រងគ្រោះជំពាក់ប្រាក់១ម៉ឺនដុល្លារ ហើយកូនបំណុលបានសងអស់ ៣ពាន់ដុល្លារ នៅសល់ប៉ុន្មានទៀតមិនព្រមសង និងគម្រាមប្តឹងម្ចាស់បំណុលថែមទៀតផង ។ ករណីហិង្សារវាង ម្ចាស់បំណុល និង កូនបំណុលនេះ ត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ផល បូរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ចងការប្រាក់ មានទីលំនៅបច្ចុប្បន្នភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា ភេទស្រីអាយុ ៣៥ឆ្នាំ រស់នៅភូមិ ឃុំ ស្រុកជាមួយជនសង័្សយ បានខ្ចីប្រាក់ពីជនសង្ស័យ បានសងចំនួន បីពាន់ដុល្លារ ដោយបំណុលនៅសល់ ប្រាំពីរពាន់ដុល្លាមិនទាន់បានសង ហើយក៏មានការឈ្លោះ ជាមួយគ្នា ជាបន្តបន្ទាប់។ 

ដោយជនសង័្សយបាននិយាយធ្វើការសម្របសម្រួលគ្នាមិនត្រូវ ហើយក៏មានការឈ្លោះ ប្រកែកគ្នា ពេលនោះឈ្មោះ ផល បូរ៉ា ដកកាំបិតចិតបន្លែ ដែលគេរក្សាទុកក្នុងកែបម៉ូតូ យកចាក់ទៅលើជនរងគ្រោះ ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណែកជនសង្ស័យប្រដាក់ដោយ កាំបិតចិតបន្លែ បានចូលខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តែក សារភាពពីសកម្មភាព ល្មើស ដែលខ្លួនបានប្រព្រឹត្ត ។ ជនរងគ្រោះត្រូវជនសង័្សយចាក់០៦ កាំបិត ។

ករណីនេះ កម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបបាន បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់៕