ភ្នំពេញ៖
បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូ ចេញពីធ្វើការ ត្រឡប់ទៅផ្ទះ បណ្ដាលឱ្យដួលដោយខ្លួនឯងបោកក្បាលនៅនឹងផ្លូវបាក់ក ស្លាប់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង 10:30 នាទីយប់ត្រូវនឹងថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2025 ស្ថិតនៅលើផ្លូវទំនប់កប់ស្រូវក្នុងសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពមានឈ្មោះ សេកពីសី អាយុ៣៨ឆ្នាំមុខរប កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះក្នុង សង្កាត់ សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដា វ៉េវពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1JU-1759 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់កប់ស្រូវទិសដៅពីត្បូងទៅជើងក្នុងល្បឿន លឿន។
លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថាមានបញ្ហាអ្វីនោះទេ ក៏ស្រាប់តែដួលម៉ូតូដោយខ្លួនឯងបណ្តាលឲ្យបោកក្បាលនៅនិងផ្លូវបាក់ករស្លាប់ភ្លាមៗ ពេលនោះដែរ ពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ឃើញក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំង កើតហេតុ ផងដែរ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមក បន្តរួចវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្ដោះសន្ន រួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាម ប្រពៃណី៕
