លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាម៉ីន ណេតាន់យ៉ាហ៊ូ បានព្រមានប្រទេសកាតា ឲ្យបណ្តេញមន្ត្រីក្រុមហាម៉ាស់ ឬកាត់ទោសពួកគេ បើមិនដូច្នោះទេ អ៊ីស្រាអែល នឹងជាអ្នកធ្វើ ខណៈដែលលោក ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ប្រទេសកាតា ថាបានផ្តល់ទីជម្រកសុវត្ថិភាព និងផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស។ ជាការឆ្លើយតប នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់ប្រទេសកាតា បានថ្កោលទោសនូវអ្វីដែលខ្លួនបានពណ៌នាថាការលើកឡើងរបស់លោក ណេតាន់យ៉ាហ៊ូ នេះ ជា "ការគំរាមកំហែងយ៉ាងច្បាស់ លើអធិបតេយ្យភាពរដ្ឋកាតានាពេលអនាគត"។ គួរបញ្ជាក់ផងដែរថា ភាពតានតឹងបានកើនឡើង មួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហាតាមអាកាសលើទីក្រុងដូហា របស់ប្រទេសកាតា ក្នុងគោលបំណងសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស ដែលលាក់ខ្លួននៅក្នុងប្រទេសនេះ ខណៈដែលការវាយប្រហារនេះ ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមេដឹកនាំក្នុងតំបន់ និងពិភពលោកជាច្រើន។
