ជនភៀសខ្លួនប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីទីក្រុងហ្គាហ្សា ដោយផ្លាស់ទីទៅតំបន់ភាគខាងត្បូង បន្ទាប់ពីយោធាអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន។ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានបើកផ្លូវបន្ថែមសម្រាប់រយៈពេល 48 ម៉ោង ដើម្បីឲ្យប្រជាជនប៉ាឡេស្ទីន ធ្វើការភៀសខ្លួន មុននឹងផ្តើមប្រតិបត្តិការកម្ទេចក្រុមហាម់ាសរាប់ពាន់នាក់ដែលបង្កប់ខ្លួនក្នុងទីក្រុងនេះ។ គួរបញ្ជាក់ផងដែរថា សង្រ្គាមដែលផ្ទុះឡើងបន្ទាប់ពីក្រុមហាម៉ាស់ បើកការវាយឆ្មក់សម្លាប់ជនជាតិអ៊ីស្រាអែលប្រមាណ 1200 នាក់ និងចាប់ចំណាប់ខ្មាំងប្រមាណ 251 នាក់កាលពីខែតុលា ឆ្នាំ 2023 នោះ បានជំរុញឲ្យអ៊ីស្រាអែលបើកការវាយប្រហារសម្លាប់ជនជាតិប៉ាឡេស្ទីនប្រមាណ 65.000 នាក់ហើយរហូតមកដល់ពេលនេះ។
