“ដានីញែល ម៉ាហ្ស” (Danielle) សមាជិកក្រុមចម្រៀងនារីកូរ៉េខាងត្បូងដ៏ពេញនិយម “ញូវ ជីន” (New Jeans) បានបង្កើតការភ្ញាក់ផ្អើលទៅកាន់អ្នកគាំទ្រនៅទូទាំងពិភពលោក ដោយនាងបានចូលរួមប្រកួតរត់ម៉ារ៉ាតុងក្នុងចម្ងាយ ១០ គីឡូម៉ែត្រក្នុងកម្មវិធី “ធីស៊ីអេស ស៊ីដនី មែរឹថន” (TCS Sydney Marathon) ឆ្នាំ ២០២៥ នៅប្រទេសអូស្ត្រាលី ដោយបញ្ចប់ក្នុងរយៈពេលដ៏គួរឱ្យចាប់អារម្មណ៍គឺ ៤៧ នាទី ២៧ វិនាទី ឬល្បឿនជាមធ្យម ៤ នាទី ៤៥ វិនាទី ក្នុងមួយគីឡូម៉ែត្រ។
តារាចម្រៀងវ័យ ២០ ឆ្នាំរូបនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ២៥ ក្នុងចំណោមអ្នកចូលរួមចំនួន ៣៤៣ នាក់ក្នុងក្រុមអាយុ ២០ ដល់ ២៤ ឆ្នាំ។
ដោយឡែក លើសពីអាជីពនៅក្នុងវិស័យតន្ត្រី ដានីញែល ក៏ជាឯកអគ្គរដ្ឋទូតនៃម៉ាកយីហោល្បីៗលើពិភពលោកជាច្រើន និងមានឱកាសបានដើរបង្ហាញម៉ូតម្តងម្កាលផងដែរ។
គួររំលឹកបន្ថែមថា ដានីញែល ម៉ាហ្ស (Danielle) បានបញ្ចប់ការរត់ម៉ារ៉ាតុង ក្នុងកម្មវិធី “ធីស៊ីអេស ស៊ីដនី មែរឹថន” (TCS Sydney Marathon) ឆ្នាំ ២០២៥ នៅប្រទេសអូស្ត្រាលី ក្នុងល្បឿនជាមធ្យម ៤ នាទី ៤៥ វិនាទី ក្នុងមួយគីឡូម៉ែត្រ ក្នុងការរត់ចម្ងាយ ១០ គីឡូម៉ែត្រ។ ការប្រកួតលើកនេះ មិនត្រឹមតែបង្ហាញឱ្យឃើញពីភាពរឹងមាំរបស់នាងប៉ុណ្ណោះទេ ថែមទាំងជាគំរូ និងកម្លាំងជំរុញចិត្តដល់អ្នកគាំទ្ររបស់នាងទូទាំងពិភពលោកថែមទៀតផង។
