កម្មវិធី DAZZ អ្នកចម្បាំងគុនខ្មែរមិនមានការប្រកួតគូជម្រុះខ្សែក្រវ៉ាត់ឡើយនៅសប្តាហ៍នេះ ប៉ុន្តែមានការប្រកួតមិត្តភាពជាតិ និងអន្តរជាតិដ៏ជក់ចិត្តសរុបទាំងអស់ចំនួន ៧គូជូនពុកម៉ែបងប្អូនទស្សនា។ សម្រាប់គូទី១ ទម្ងន់ ៦០គីឡូក្រាម កីឡាករ ទិត្យ ចំរ៉ុង នឹងធ្វើការប្រកួតជាមួយកីឡាករ លី ឆៃដែន។
គូទី២ ទម្ងន់ ៦៥គីឡូក្រាម កីឡាករ លី ហៃ ប៉ះជាមួយកីឡាករ ឡុង សំណាង។ គូទី៣ ទម្ងន់ ៥៤គីឡូក្រាម កីឡាករ សុភាព ចេស្តា ប្រកួតជាមួយកីឡាករ ជ័យ យ៉ានតៈ ច័ន្ទរាជ លុះចាប់ពីគូទី៤ ទៅគឺជាគូមិត្តភាពអន្តរជាតិ ខណៈកីឡាករ ឃន សុម៉ាលី ប៉ះជាមួយកីឡាករបារាំង Adrien Da Silva ក្នុងទម្ងន់ ៥៧គីឡូក្រាម។
គូទី៥ ទម្ងន់ ៦៣.៥គីឡូក្រាម កីឡាករ រិគី ចៅម៉ែ ប៉ះកីឡាករមីយ៉ាន់ម៉ា ឃន រជ្ជកាល គូទី៦ ទម្ងន់ ៦០គីឡូក្រាម រាហ៊ូមាសខេត្តបាត់ដំបងកីឡាករ ឈុត សេរីវ៉ាន់ថង ប្រកួតជាមួយកីឡាករ ម៉ាឌីន មកពីប្រទេសអ៊ីរ៉ង់ និងគូទី៧ ដែលជាគូចុងក្រោយ និងជាគូឯកប្រចាំកម្មវិធី គីឡូធ្ងន់ ៨១គីឡូក្រាមរវាងអ្នកលេងកន្ត្រៃ ព្រំ សំណាង ប៉ះជាមួយកីឡាករម៉ារ៉ុក Mohamad Atlas ។ការប្រកួតនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស។ ពុកម៉ែបងប្អូនអាចចូលរួមទស្សនាបានដោយសេរី!
