ភ្នំពេញ៖ 

បុរសជាជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ដ Lexus RX330មួយគ្រឿងក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវកោងមិនប្រយ័ត្ន ក៏ជ្រុលទៅបុកលូដាក់ ផ្លាតចំណាំផ្លូវ បណ្តាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្កដាក់កង់មួយចំហៀងទៅមុខលែងរួចខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១:៥០នាទី យប់ ថ្ងៃ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ បុរីអង្គរ សង្កាត់ ទួល សង្កែ ទី២ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus RX330មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-4599 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបុរីអង្គ ទិសដៅពីជើងទៅត្បូងក្នុង ល្បឿនលឿន។ លុះពេលបើកមកដល់ចំនុចផ្លូវកោងមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកលូដាក់ចំណាំងផ្លាត បណ្ដាលឲ្យបាក់មួយកង់រងការខូចខាត ចំណែកឯរថយន្តបង្កវិញ ដាច់កង់មួយចំហៀងខាងស្តាំទៅមុខលែងរួច សំណាងល្អដែលមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេល ក្រោយ ៕