ភ្នំពេញ ៖

បុរស២នាក់ រួមទាំងអ្នកបើកបរ បានបើករថយន្តម៉ាក Lexus GX470 រេចង្កូត ជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់រលំ អស់ចំនួន ២កង់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី៧ខែកញ្ញា ឆ្នាំ ២០២៥ ទល់មុខសាលមហោស្រព កោះពេជ្រ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេបាន ឃើញបុរស ២នាក់ រួមទាំងអ្នកបើកបរ បានបើករថយន្តម៉ាក Lexus GX470 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I 5566 បើកធ្វើដំណើរតាមបណ្ដោយផ្លូវកោះពេជ្រ ទិសដៅពី ជើងទៅត្បូង ។ លុះមកដល់ចំនុចកើតហេតុ ក៏បួងចង្កូត បត់ឆ្វេងឡើងទៅផ្លូវ មុខសាលមហោស្រព កោះពេជ្រ តែ ដោយសារតែរថយន្ត លឿនពេក ធ្វើឲ្យអ្នកបើកបរ បួងចង្កូត មិនទាន់ ក៍ជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ រលំអស់ចំនួន២កង់ ព្រមទាំង ធ្វើអោយរថយន្ត ហោះ គងជាប់ពីលើទ្រូងផ្លូវ រងការខូចខាតផ្នែកមុខ។

តែក្នុងហេតុការណ៍នេះ មិនគ្រោះថ្នាក់ ដល់មនុស្សណាម្នាក់នោះ ទេ ហើយ អ្នកបើកបរ ក៍បានគេចចេញទៅ ដោយអោយតំណាង មកធ្វើការដោះស្រាយ ជាមួយខាងក្រុមហ៊ុន កោះពេជ្រ ផងដែរ   ។ ក្រោយកើតហេតុ ដោយមិនរំខាន ដល់សមត្ថកិច្ច ខាងតំណាង រថយន្ត បានសម្របសម្រួលគ្នា ដោយសងសំណងថ្លៃការខូចខាត អោយខាងកោះពេជ្រ ដើម្បីបញ្ចប់រឿង៕