ភ្នំពេញ៖

បុរសជនជាតិចិនម្នាក់ បានបើករថយន្តLexusRX300 មួយគ្រឿងឆ្លងផ្លូវបំបែកជា បួនបោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តលុចស៊ីស RX330 មួយគ្រឿងទៀតបើក ឆ្លងផ្លូវដូចគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អ មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 9:30 នាទីយប់ថ្ងៃទី០9 ខែកញ្ញាឆ្នាំ 2025 ស្ថិតនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី3 ក្នុងសង្កាត់ កន្ទោកខណ្ឌកំពូល រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus RX330 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BO-2235 បើកបរដោយ បុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី 3 ទិសដៅពីជើងទៅត្បូងឆ្លងផ្លូវបំបែក ជាបួនក្នុងល្បឿនលឿន ។ ខណៈពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមាន រថយន្តមួយគ្រឿងទៀតម៉ាក LexusRX300 ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង 2C-9497 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរចេញពីផ្លូវ បេតុងទិសដៅ ពីកើត ទៅលិចឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តLexus RX 330 ចំពីមុខពេញទំហឹង បណ្ដាលឲ្យប៉ើងទៅមុខជាច្រើនម៉ែត្ររងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចឲ្យភាគីសងខាងធ្វើការសម្របសម្រួលគ្នាក្រោយពីសម្រួលគ្នាចប់ ដោយភាគីម្ចាស់រថយន្ត Lexus RX 300បើកបរដោយ ជនជាតិចិនសំណង ទៅលើរថយន្ត Lexus RX330 ជាទឹកប្រាក់មួយម៉ឺនដុល្លារបញ្ចប់រឿង ហ្នឹងកន្លែងកើតហេតុតែម្តង៕