ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្លាប់មនុស្សយ៉ាងហោចណាស់ 10 នាក់ និងប្រមាណ 31 នាក់ទៀងរងរបួស នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់កងកម្លាំងប៉ារ៉ាមួយកន្លែង ក្នុងទីក្រុង ហ្គេតា របស់ប្រទេសប៉ាគីស្ថាន។ យោងតាមអាជ្ញាធរ ជនបំផ្ទុះគ្រាប់បែកអត្តឃាតបានបើករថយន្តភីកអាប់បុកចូលទៅក្នុងទីស្នាក់ការ ខណៈដែលខ្មាន់កាំភ្លើងជាច្រើននាក់ទៀត បានបើកការបាញ់លើទាហានប៉ារ៉ា។ គួរបញ្ជាក់ផងដែរថា ទីក្រុង ហ្គេតា ស្ថិតនៅក្នុងខេត្ត បាឡុឆីស្ថាន ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ ខណៈដែលទាំងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និងក្រុមបះបោរបំបែកខ្លួន បានបង្កើនការវាយប្រហាររបស់ពួកគេក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
