ប្រទេសទីម័រខាងកើត ដែលជាប្រទេសក្មេងជាងគេបំផុតនៅតំបន់អាស៊ី បានក្លាយជាសមាជិកទី 11 របស់អាស៊ាន។ ប្រទេសទីម័រខាងកើត ដែលជាប្រទេសមានប្រជាជនសរុបប្រមាណ 1.4 លាននាក់ និងស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅតំបន់អាស៊ីនោះ រំពឹងថានឹងមានការកើនឡើងសេដ្ឋរបស់ខ្លួន ដែលបច្ចុប្បន្នមានទំហំប្រមាណ 2 ពាន់លានដុល្លារ ដែលតំណាងឲ្យត្រឹមតែចំនួនតូចមួយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសសមាជិកអាស៊ាន ដែលមានទំហំប្រមាណ 3.8 ពាន់ពាន់លានដុល្លារនោះ។ ការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើតនេះ សម្រេចទទួលបាន បន្ទាប់ពីការរង់ចាំអស់រយៈពេល 14 ឆ្នាំ ខណៈដែលលោកនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត សាណាណា ហ្កាសមៅ បានថ្លែងបញ្ជាក់ថា ការចូលជាសមាជិកនេះ គឺលើសពី «ក្តីស្រមៃដែលលោកសម្រេចបាន និងជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសទីម័រខាងកើត»។