បាតុកម្មផ្ទុះឡើងក្នុងទីក្រុង រីអូ ប្រទេសប្រេស៊ីល បន្ទាប់ពីការចុះបង្រ្កាបសម្លាប់មនុស្សយ៉ាងហោចណាស់ 119 នាក់ របស់កងកម្លាំងប៉ូលីស
បាតុកម្មបានផ្ទុះឡើងនៅក្នុងទីក្រុង រីអូ ដេ ជេនីរូ ដោយក្រុមបាតុករ បានទាមទាររកយុត្តិធម៌ បន្ទាប់ពីការចុះបង្រ្កាបយ៉ាងឃោឃៅរបស់កងកម្លាំងប៉ូលីស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 119 នាក់។ ក្រុមបាតុករបានប្រមូលផ្តុំគ្នា គ្រវីទង់ជាតិប្រទេសប្រេស៊ីលនៅជិតវិមានរដ្ឋាភិបាល និងកាន់បដា ស្រែកទាមទាររកការទទួលខុសត្រូវ។ គួរបញ្ជាក់ផងដែរថា កងកម្លាំងប៉ូលីសប្រទេសប្រេស៊ីល បានធ្វើប្រតិបត្តិការចុះបង្រ្កាបលើក្រុមឧក្រិដ្ឋជនក្នុងទីក្រុង រីអូ ពោល គឺប៉ុន្មានថ្ងៃ មុនពេលដែលប្រទេសនេះ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬ COP30។