អ្នកទេសចរជនជាតិហុងគ្រីចំនួន 8 នាក់ អាល្លឺម៉ង់ 2 នាក់ និងអ្នកបើកបរជនជាតិកេនយ៉ាងម្នាក់ទៀត បានស្លាប់ បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿង បានធ្លាក់នៅក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃពុធ ទី29 ខែតុលា។ អាជ្ញាធរបានបញ្ជាក់ថា យន្តហោះនេះកំពុងធ្វើដំណើរពីទីក្រុង ដាយានី ទៅកាន់តំបន់ ម៉ាសៃ ម៉ារ៉ា របស់ប្រទេសកេនយ៉ា តែបានធ្លាក់នៅក្នុងតំបន់ព្រៃមួយកន្លែងនៅភាគអាគ្នេយ៍នៃប្រទេសកេនយ៉ា ខណៈដែលមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។
