មនុស្ស 130 នាក់ស្លាប់ ឬបាត់ខ្លួន ដោយគ្រោះទឹកជំនន់នៅប្រទេសម៉ិកស៊ិកូ

International • October 14, 2025
មនុស្ស 130 នាក់ស្លាប់ ឬបាត់ខ្លួន ដោយគ្រោះទឹកជំនន់នៅប្រទេសម៉ិកស៊ិកូ

យោងតាមអាជ្ញាធរប្រទេសម៉ិកស៊ិកូបានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍មុន បានបង្កជាការបាក់ដី និងទឹកជំនន់ សម្លាប់មនុស្សយ៉ាងហោចណាស់ 64 នាក់ និង 65 នាក់ទៀតបាត់ខ្លួន។ អាជ្ញាធរបានដាក់ពង្រាយក្រុមអ្នកជួយសង្រ្គោះរាប់ពាន់នាក់ ដើម្បីជម្លៀសប្រជាជន ខណៈដែលលំនៅដ្ឋានប្រមាណ 10 ម៉ឺនខ្នងរងផលប៉ះពាល់។