យ៉ាងហោចណាស់មានកុមារ 14 នាក់បានបាត់បង់ជីវិត នៅរដ្ឋ ម៉ាយ៉ា ប្រាដែស របស់ប្រទេសឥណ្ឌា បន្ទាប់ពីលេបស៊ីរូក្អក ដែលមានឈ្មោះ ខូលដ្រ្វីហ្វ 'Coldrif'។ បន្ទាប់ពីផ្ទុះករណីនេះ ក្រសួងសុខាភិបាលប្រទេសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ថា យោងតាមសំណាកថ្នាំស៊ីរូក្អក ខូលដ្រ្វីហ្វ ដែលផលិតដោយក្រុមហ៊ុនឪសថ ស្រេសាន នៅភាគខាងត្បូងរដ្ឋ តាមីល ណាឌូ របស់ប្រទេសឥណ្ឌានេះ អាជ្ញាធរបានរកឃើញថា ស៊ីរូនេះ មានផ្ទុកសារធាតុ ដាយថីលេន ឃ្លីខូល លើសពីដែនកំណត់ ដែលមិនអាចអនុញ្ញាតឲ្យលេបបាន។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា កំពុងប្រឈមនឹងការត្រួតពិនិត្យគុណភាពនៃការនាំចេញឱសថរបស់ខ្លួន បន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសថា ស៊ីរ៉ូក្អកដែលផលិតដោយក្រុមហ៊ុនមួយផ្សេងទៀតនៅក្នុងប្រទេសនេះ បានបង្កឲ្យមានកុមាររហូតដល់ទៅ 70 នាក់ស្លាប់នៅក្នុងប្រទេសហ្គាំប៊ីកាលពីឆ្នាំ 2022។