ចំនួនអ្នកស្លាប់ដោយការរអិលបាក់ដីសង្កត់លើរថយន្តក្រុងឯកជនមួយគ្រឿងនៅរដ្ឋ ហីម៉ាឆាល ប្រាដែស របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ 15 នាក់ហើយ ខណៈដែលមនុស្សម្នាក់ទៀត បន្តបាត់ខ្លួន។ យោងតាមអាជ្ញាធរ រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្សចំនួន 15 នាក់ និងអ្នកនៅរស់រានមានជីវិត 2 នាក់។ គួរបញ្ជាក់ផងដែរថា ការរអិលបាក់ដី បានធ្លាក់សង្កត់លើរថយន្តក្រុងមួយគ្រឿងដែលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវភ្នំមួយកន្លែង ដែលកប់ជាប់មនុស្សចំនួន 18 នាក់នៅក្នុងរថយន្ត។
