អគ្គីភ័យ បានឆាបឆេះរោងចក្រមួយកន្លែងក្នុងប្រទេសបង់ក្លាដែសដោយបានសម្លាប់ជិវិតមនុស្សយ៉ាងហោចណាស់ 16 នាក់ ខណៈដែលអាជ្ញាធរមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។អគ្គីភ័យ បានឆាបឆេះចេញពីជាន់ទី 3 នៃអគាររោងចក្រកម្ពស់ 7 ជាន់មួយកន្លែងក្នុងរដ្ឋធានី ដាកា មុនពេលឆាបឆេះរាលដាលដល់ឃ្លាំងផ្ទុកសារធាតុគីមី ខណៈដែលមូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់បានបញ្ជាក់នៅឡើយទេ។