អ្នកទោសប៉ាឡេស្ទីនប្រមាណ 1800 នាក់ ត្រូវបានដោះលែងពីពន្ធនាគាររបស់អ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ នឹងបានបញ្ជូនទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនៅក្នុងតំបន់ហ្គាហ្សា និងវែសប៊េង។ អ្នកទោសប៉ាឡេស្ទីនចំនួន 1814 នាក់នេះ ត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស និងចំណាប់ខ្មាំង នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីចុងសប្តាហ៍មុនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាសនឹងប្រគល់ចំណាប់ខ្មាំងអីស្រាអែលដែលនៅរស់រានមានជិវិត 20 នាក់ចុងក្រោយទៅឲ្យអ៊ីស្រាអែល ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រមាណ 2000 នាក់ពីពន្ធធនាគារអ៊ីស្រាអែល។