ចំនួនអ្នកស្លាប់ដោយព្យុះទីហ្វុង ប៊ូលុយ ក្នុងប្រទេសវៀតណាម បានកើនឡើងដល់ 19 នាក់ និង 21 នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន

International • October 01, 2025
ចំនួនអ្នកស្លាប់ដោយព្យុះទីហ្វុង ប៊ូលុយ ក្នុងប្រទេសវៀតណាម បានកើនឡើងដល់ 19 នាក់ និង 21 នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន

ខេត្ត ញ៉េ អាន របស់ប្រទេសវៀតណាម ត្រូវបានជន់លិចដោយទឹកជំនន់ បន្ទាប់ពីការបោកបក់របស់ព្យុះទីហ្វុង ប៊ូលុយ។ គិតត្រឹមថ្ងៃអង្គារ ទី30 ខែកញ្ញា ចំនួនអ្នកស្លាប់ដោយព្យុះទីហ្វុង ប៊ូលុយ ក្នុងប្រទេសវៀតណាម បានកើនឡើងដល់ 19 នាក់ និង 21 នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។ ទន្ទឹមនឹងនេះ មនុស្សចំនួន 88 នាក់បានរងរបួស ផ្ទះសម្បែងប្រមាណ 10 ម៉ឺនខ្នងរងការខូចខាត ហើយស្រូវ និងដំណាំជាង 10.000 ហិកតា ត្រូវបានជន់លិច។





x Enlarged Image