មនុស្សយ៉ាងហោចណាស់ 20 នាក់បានស្លាប់ និង 15 នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានការឆាបឆេះរថយន្តក្រុងមួយគ្រឿងនៅក្នុងរដ្ឋ រ៉ាចាសថាន របស់ប្រទេសឥណ្ឌា។ រថយន្តក្រុង ដែលដឹកអ្នកដំណើរចំនួន 57 នាក់ បានឆាបឆេះចេញពីផ្នែកខាងក្រោយនៃរថយន្ត និងបង្កជាការឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ខណៈដែលអាជ្ញាធររាយការណ៍ថា ការឆាបឆេះនេះ អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ ឆ្លើយតបទៅនឹងសោកនាដកម្មនេះ មូលនិធិសង្គ្រោះជាតិរបស់លោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា ណារិនដ្រា ម៊ូឌី បានផ្តល់ថវិកាចំនួន 200.000 រូពី ដែលស្មើនឹងប្រមាណ 2253 ដុល្លារអាមេរិក ដល់សាច់ញាត្តិជនរងគ្រោះដែលបាត់បង់ជិវិត និង 50.000 រូពី ដល់អ្នករងរបួសក្នុងហេតុការណ៍នេះ។