ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបញ្ជាក់ថា រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុប បានគាំទ្រសំណើរដើម្បីបញ្ឈប់ការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ី នៅត្រឹមខែមករា ឆ្នាំ 2028 ខាងមុខ។ តែយ៉ាងណាមិញ សំណើរនេះ មិនទាន់ត្រូវបានសម្រេចទាំងស្រុងនៅឡើយទេ ខណៈដែលបណ្តាប្រទេសអឺរ៉ុប ត្រូវធ្វើការចរចារចុងក្រោយជាមួយសភាអឺរ៉ុបអំពីជំហររបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នរុស្ស៊ីមានចំណែក 12% នៃការលក់ប្រេង និងឧស្ម័នទៅកាន់សហភាពអឺរ៉ុប ដោយធ្លាក់ចុះពី 45% មុនពេលនៃសង្រ្គាមឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែនកាលពីឆ្នាំ 2022 ដោយក្នុងនោះ មានប្រទេសហុងគ្រី បារាំង និងបែលហ្ស៊ិក ស្ថិតក្នុងចំណោមប្រទេសដែលនៅតែទិញប្រេង និងឧស្ម័នពីរុស្ស៊ី។
